កម្មវិធីសម្ភោធសៀវភៅ «មគ្គុទេ្ទសក៍ជំងឺ»

កាលពីមុន នៅពេលមានអ្នកណាម្នាក់ក្នុងគ្រួសារមានអាការះខុសប្រក្រតី ដែលជារោគសញ្ញាមិនមានធ្លាប់ជួបពីមុនមក ចាស់ៗគាត់តែងតែពិភាក្សាគ្នាថាគួរឲ្យញុំាថ្នាំអី​ ជួនកាលមានអ្នកជិតខាងមកជួយណែនាំថ្នាំខ្មែរទៀតផង។ អ្នកមួយចំនួន គាត់ជឿជាក់ ទៅលើឱសថបុរាណ ព្រោះជាតំណតាំងពីដូនតាមកហើយ។

កាលពីមុន នៅពេលមានអ្នកណាម្នាក់ក្នុងគ្រួសារមានអាការះខុសប្រក្រតី ដែលជារោគសញ្ញាមិនមានធ្លាប់ជួបពីមុនមក ចាស់ៗគាត់តែងតែពិភាក្សាគ្នាថាគួរឲ្យញុំាថ្នាំអី​ ជួនកាលមានអ្នកជិតខាងមកជួយណែនាំថ្នាំខ្មែរទៀតផង។ អ្នកមួយចំនួន គាត់ជឿជាក់ ទៅលើឱសថបុរាណ ព្រោះជាតំណតាំងពីដូនតាមកហើយ។ ទន្ទឹមនឹងនេះផងដែរ ក៏មានមនុស្ស មួយចំនួនទៀត បានប្រែប្រួលផ្នត់គំនិតរបស់គាត់ទៅតាមសម័យកាលផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ យើងអាចសង្កេតឃើញថា នាពេលបច្ចុប្បន្ន ចំណេះដឹងរបស់ប្រជាជនខ្មែរផ្នែកសុខភាព ហាក់បីដូចជានៅមានកម្រិតនៅឡើយ។ ការទស្សទាយប្រភេទជំងឺដោយស្រពិចស្រពិលខ្លួនឯង ឬអ្នកដែលនៅជុំវិញខ្លួន បានបង្កឲ្យមានហានិភ័យធ្ងន់ធ្ងរក៏មានផងដែរ។     

កាលពីថ្ងៃទី២៣ ខែមីនាកន្លងទៅ គេបានប្រារព្ធកម្មវិធីសម្ភោធសៀវភៅ “មគ្គុទេ្ទសក៍ជំងឺ” នៅមជ្ឍមណ្ឌលសហប្រត្តិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្រោមការការរៀបចំរបស់ក្រុមហ៊ុន ហេលស៏ថាម ។ ​កម្មវិធីនេះទទួលបានការចូលរួមជាច្រើន ពីសំណាក់អ្នកឯកទេស ​សាស្រ្តាចារ្យនិង និស្សិតជាច្រើនក្នុងវិស័យសុខាភិបាល។

អ្វីទៅសៀវភៅ “មគ្គុទេ្ទសក៍ជំងឺ”?
មគ្គុទេ្ទសក៍ជំងឺ គឺជាសៀវភៅមួយក្បាល ដែលប្រមូលផ្តុំនូវព័ត៌មានអំពីជម្ងឺប្រហែល១០០ប្រភេទ ដោយមានបញ្ចូលនូវសំនួរចម្លើយ រវាងអ្នកជម្ងឺ និងការណែនាំពីសំណាក់គ្រូពេទ្យឯកទេសផ្សេងៗប្រហែល៨០រូបផងដែរ។

តើសៀវភៅនេះ បង្កើតឡើងក្នុងគោលបំណងអ្វី? 
គោលបំណង និងចក្ខុវិស័យក្នុងការបង្កើតសៀវភៅ “មគ្គុទេសក៏ជំងឺ់”​ នេះឡើងមកក្នុងគោលដៅ​ ជាការពង្រឹងចំណេះដឹងផ្នែកសុខាភាពរបស់ប្រជាជនយើង ឲ្យកាន់តែមានការអភិវឌ្ឍន៏ទៅមុខ ទន្ទឹមជាមួយគ្នា និងការលើកកម្ពស់ការអានជាភាសាជាតិ។ ម្យ៉ាងវិញទៀត សៀវភៅនេះអាចជាការជម្រុញលើកទឹកចិត្ត និងបើកផ្លូវក្នុងការស្រាវជ្រាវចំណេះដឹងថ្មីៗ ដែលមានប្រយោជន៏ដល់សង្គម។

ហេតុអ្វីយើងគួរតែមានសៀវភៅ “មគ្គុទេសក៍ជំងឺ់”មួយក្បាល? 
សៀវភៅនេះ មិនមែនគ្រាន់តែមានពណ៌នាពីប្រភេទជំងឺជាច្រើនប្រភេទនោះទេ វាបានបន្ថែមនូវការបង្ហាញពីរោគសញ្ញា វិធីការពារព្យាបាល និងការណែនាំ។ សៀវភៅនេះ ជាផ្នែកមួយក្នុងការបណ្តុះចំណេះដឹងផ្នែកសុខភាព ដែលអាចជាជំនួយបណ្តេាះអាសន្ន ចៀសវាងពីការយល់មិនច្បាស់លាស់ ខណះពេលជួបបញ្ហាចៃដន្យណាមួយ។ លើសពីនេះទៅទៀត សៀវភៅមគ្គុទេសក៏ជំងឺ់ ដើរតួជាឯកសារមួយដ៏មានតម្លៃ សម្រាប់និស្សិតផ្នែកសុខាភិបាលទាំងអស់ ដើម្បីជំនួយដល់ការស្រាវជ្រាវ និងការពង្រីកចំណេះដឹងឲ្យកាន់តែសុីជម្រៅ។ 

ជារួមមក កម្មវិធីសម្ពោធសៀរភៅ “មគ្គុទេសក៍ជំងឺ់” បានបើកទំព័រឲ្យយើងបានស្គាល់ និងទទួលយកនូវចំណេះដឹងថ្មី ដែលយើងតែងតែជួបប្រទះវាប្រចាំថ្ងៃ ប៉ុន្តែមិនបានចាប់អារម្មណ៍។ សៀវភៅមួយក្បាលនេះនឹងនាំអ្នកទៅស្គាល់ និងយល់ដឹងបន្ថែមអំពីប្រភេទជម្ងឺផ្សេងៗ និងបម្រើជាប្រយោជន៍រួម សម្រាប់សាធារណៈជន និងនិសិ្សតពេទ្យថែមទៀតផងដែរ។

Written by: BUN SOKANHA

**Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd.

Views : 50

Related Articles

To gain experience by joining internship

Learn to know about SDGs