តោះៗ​ សល់តែ៥ថ្ងៃទៀតទេ​!! Insight Tech ឆ្នាំនេះនឹងនាំចំណេះដឹងជាច្រើនអំពីវិទ្យាសស្រ្តកុំព្យូទ័រ

សំរាប់អ្នកដែលចង់ដឺងអំពី Insight Tech

កម្មវិធី Insight Tech 2018 (អ៊ីនសាយ​ធិច​ ២០១៨​​) គឺជា​​​​ គម្រោងមួយបង្កើតឡើងដោយក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ដែលទាក់ទងទៅនឹងវិស័យបច្ចេកវិទ្យា​ វិទ្យាសាស្រ្តកុំព្យូទ័រ​​ នឹងប្រព្រឹត្តឡើងនៅព្រឹកថ្ងៃ សៅរ៍ ទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៨​ ចាប់ពីវេលាម៉ោង ៧: ៣០ នាទីព្រឹកដល់ម៉ោង ១១: ៣០ ព្រឹក នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC)។​ 

ដើម្បីលើកទឹកចិត្តសិស្សានុសិស្សកម្ពុជាអោយយល់ដឹងអំពីវិទ្យាសស្រ្តកុំព្យូទ័រ​កាន់តែច្រើន​ កម្មវិធី Insight Tech 2018 ត្រឡប់មកសារជាថ្មី​​ដែលនឹងប្រមូលផ្តុំទៅដោយវាគ្មិន ដែលមាន​ចំណេះដឹង ជំនាញ និង បទពិសោធន៍ទាក់ទងទៅនឹងផ្នែក អភិវឌ្ឍកម្មវិធីក្នុងទូរស័ព្ទដៃ (Mobile Development), បណ្តាញផ្សេងៗ (Network), ការសរសេរ រឺ ដំឡើងកម្មវិធី (Programming), សន្តិសុខតាមបណ្តាញអ៊ីនធើណេត​​ (Cyber Security), ការអភិវឌ្ឍ និង ការរចនាគេហទំព័រ (Web Development), និង វិស្វកម្មសុហ្វវ៊ែរ (Software Engineer) ផងដែរ។ វាគ្មិនតាមជំនាញនីមួយៗនឹងចែករំលែកនូវ​ចំណេះដឹង ជំនាញ និង បទពិសោធន៍របស់ខ្លួនតាមរយះការធ្វើបទបង្ហាញ (Presentation) និង ការពិភាក្សា (Panel discussion)។

លោក ​​​ធុល រិទ្ធី ដែល​ជា​សហស្ថាបនិក​កុំព្យូទ័រ​យួរ​ដៃ​ Koompi​​ បានលើកឡើងថា “ពិភពលោកកំពុងវាយលុកដោយបច្ចេកវិទ្យា ពិសេសគឺវិទ្យាសាស្ត្រកុំព្យូទ័រ។ ហេតុនេះ Insight Tech ជាកម្មវិធីមួយដែលបង្ហាញផ្លូវដល់សិស្សនិសិត្សអោយស្វែងយល់បន្ថែមពីការងារ និង​ការត្រៀមខ្លួនសំរាប់ចូលក្នុងវិស័យនេះ។”

ព័ត៏មានបន្ថែម នឹងការចុះឈ្មោះចូលរួមសិក្ខាសាលា សូមចុច Link ខាងក្រោម៖​

https://www.eventbrite.com/e/insight-tech-2018-registration-48866786875

**Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, L

Views : 20

Related Articles

Do you think that you have no potential to do something big?

For anyone who just graduated from high school or not sure which major want to study or want to study abroad especially in Singapore

For anyone who are interested in studying or attanding any events in Singapore