តើវេទិកាពិភាក្សា “ASEAN Toward Regional Stability Through Social Media” នឹងមានអ្វីប្លែក?

អ្នកដែលមានចំណាប់អារម្មណ៏ជាមួយកម្មវិធីមួយនេះ ឬក៏មិនទាន់ស្គាល់

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន (ASEAN) ត្រូវបានបង្កើតឡើងអស់រយៈពេល៥១ឆ្នាំមកហើយ គិតមកត្រឹមឆ្នាំ២០១៨នេះ។ ជាទូទៅ នៅពេលដែលគេនិយាយពីអាស៊ាន គេតែងតែផ្ដោតទៅលើសមិទ្ធិផល បញ្ហាប្រឈម របស់អាស៊ាន និង ប្រទេសជាសមាជិក ជាដើម។

ដោយឡែក តាមរយៈការសង្កេតឃើញពីភាពរីកចម្រើននៃវិស័យសារព័ត៌មាន និង កំណើនឡើងនៃអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម នាពេលបច្ចុប្បន្ន អង្គការវិទ្យាស្ថានសន្ទនាមេគង្គ (Mekong Dialogue Institue) បានសហការជាមួយនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ នៃក្រសួងយុត្តិធម៌ រៀបចំវេទិកាពិភាក្សាថ្នាក់តំបន់មួយដែលមានឈ្មោះថា «ASEAN Toward Regional Stability Through Social Media” ឬ «អាស៊ានឆ្ពោះទៅកាន់ស្ថេរភាពក្នុងតំបន់តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម» ដែលមានការចូលរួមពីវាគ្មិនជាអ្នកជំនាញនៅក្នុងស្រុកនិងក្នុងតំបន់អាស៊ាន ចំនួន៩រូប។

វាគ្មិននឹងចូលរួមនៅក្នុងកិច្ចពិភាក្សា ព្រមទាំងធ្វើបទបង្ហាញពីប្រធានបទខុសៗគ្នា ដូច្នេះនេះគឺជាឱកាសដ៏ល្អសម្រាប់អ្នកចូលរួមបង្កើនការយល់ដឹងអំពីតួនាទីនៃសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងតំបន់អាស៊ាន។ មួយវិញទៀត អ្នកចូលរួមនឹងស្វែងយល់ពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជា Facebook ប្រកបដោយទំនួលខុសត្រូវ និង អាចលើកកម្ពស់សន្ដិភាព សាមគ្គីភាព ភាពសុខដុមរមនានៅក្នុងតំបន់អាស៊ានបានដោយរបៀបណា។ អ្នកទាំងអស់គ្នានឹងជួបវាគ្មិនដោយផ្ទាល់ និង មានឱកាសក្នុងការសួរសំណួរភ្លាមៗតែម្ដង។ ក្នុងនោះ កម្មវិធីនឹងមានបទបង្ហាញរបស់សិស្ស និស្សិតវ័យក្មេង ដែលជាជ័យលាភីឆ្នើមទាំង៣ របស់កម្មវិធីប្រឡងសំណេរ “Social Media Contribution to Peace and Stability in the ASEAN Region” ផងដែរ។

មិនតែប៉ុណ្ណោះ អ្នកទាំងអស់គ្នានឹងទទួលបានអាហារថ្ងៃត្រង់ដោយឥតគិតថ្លៃ! ព្រមទាំងមានកម្មវិធីចាប់រង្វាន់ថែមទៀតផង។ បើអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍ សូមធ្វើការកក់សំបុត្រ តាមតំណរភ្ជាប់ goo.gl/1HiYPk

តម្លៃសំបុត្រ៖ ត្រឹមតែ ១ដុល្លា
កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី ១ ខែកញ្ញា ឆ្នាំ២០១៨
ពេលវេលា៖ ម៉ោង៨ព្រឹក ដល់ ១រសៀល
ទីកន្លែង៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)
លេខទូរស័ព្ទ៖ ០៨៦ ៩៤៤ ៤៦០/ ០៨៥ ៨៩៦ ៩២៦ / ០១៧ ៥៥៥ ០៥១

**Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd.

Views : 1176

Related Articles

To gain experience by joining internship

Learn to know about SDGs