បុគ្គលជោគជ័យជាង 40 រូបចូលរួមជាវាគ្មិនក្នុងសន្និបាតអាជីពការងារលើកដំបូង

ពួកគាត់សុទ្ធតែជាបុគ្គលជោគជ័យ​ នៅក្នុងអាជីពការងារ ហើយពួគគាត់នឹងជួយបង្ហាញផ្លួវដល់អ្នកទាំងអស់ គ្នាអោយបានជោគជ័យផងដែរ

រាជធានីភ្នំពេញថ្ងៃទី 28 ខែសីហាឆ្នាំ 2018

បុគ្គលឆ្នើមៗនិង ជោគជ័យក្នុងអាជីពជា 40 រូប នឹងបង្ហាញវត្តមានធ្វើជាវាគ្មិននៅក្នុងព្រឹត្តិការណ៍ធំប្រចាំឆ្នាំមួយគឺ សន្និបាតអាជីពការងារកម្ពុជា (Cambodia CareersCon) ដែលនឹងរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) នាថ្ងៃទី 15 និង 16 ខែកញ្ញាឆ្នាំ 2018 វេលាម៉ោង 9 ព្រឹក ដល់ 5 ល្ងាចដោយរំពឹងថានឹងមានអ្នកចូលរួមប្រមាណជាង 3០០០ នាក់ និងមានឱកាសការងារជាង១០០០កន្លែង ផ្ដល់ជូនពីក្រុមហ៊ុន និងស្ថាប័នចំនួន 50 មកពីវិស័យនានា។ 

យោងតាមលោក ជា សុខហ៊ី ដែលជានាយកគ្រប់គ្រងសហគ្រាសសង្គម Outsources Management ដែលជាអ្នករៀបចំសន្និបាតអាជីពការងារនេះ បានប្រាប់ឲ្យដឹងថា សន្និបាតនេះបានធ្វើឡើង ក្នុងគោលបំណងដើម្បី មនុស្សគ្រប់រូបទទួលបាននូវអាជីពដែលខ្លួនស្រឡាញ់និងសក្តិសមនឹងខ្លួន។ យើងមានគោលបំណងបង្កើតវេទិការអភិវឌ្ឍន៍អាជីពមួយដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបអាចចូលរួម ដើម្បីពង្រឹងនូវចំណេះដឹងនិងជំនាញរបស់ខ្លួន ហើយជួយអោយពួកគេស្វែងរកមាគ៌ាអាជីពមួយដែលជោគជ័យនាពេលអនាគត។ ហើយព្រឹត្តិការណ៍នេះអាចធ្វើទៅបានដោយមានការឧបត្ថម្ភធំដោយ ក្រុមហ៊ុន Pi Pay ក្រុមហ៊ុន Cambodia Brewery Limited ក្រុមហ៊ុន BongThom.com ក្រុមហ៊ុន SD International Forwarder និងអង្គការ EduQuest Hub។

លោកបន្ថែមថា សន្និបាតអាជីពការងារកម្ពុជានេះ គឺជាសន្តិសុខការងារមួយដែលរួមមានវេទិកាពិភាក្សាការតាំងពិព័រណ៍ទំព័រ ឌីជីថល និងថ្នាក់បង្រៀននូវជំនាញទន់ផ្សេងៗ។ សន្និសីទនេះនឹងផ្តល់ឱកាសការងាររាប់ពាន់កន្លែង ដល់ប្រជាពលរដ្ឋខ្មែរ ហើយណែនាំពួកគេឲ្យស្គាល់អាជីវកម្ម និងស្ថាប័នឯកជនធនតូចនិងមធ្យមនានា។ ឱកាសទាំងនោះមានដូចជា ការហាត់ការងារ ការងារស្ម័គ្រចិត្ត ការងារពេញ ឬក្រៅម៉ោង កម្រិតជាតិនិងអន្តរជាតិ។

វាគ្មិនកិត្តិយសដែលឈានខ្លួនក្នុងវេទិកាពិភាក្សារួមមាន លោក ជី សិលា (អគ្គនាយកក្រុមហ៊ុន សប្បាយ) លោក ហ៊ុន ចាន់សាន (ស្ថាបនិកក្រុមហ៊ុន Re-Edge Architects) លោកគ្រូ ឃីម សុខហេង (ស្ថាបនិក វិទ្យាស្ថានសិក្សាដើម្បីជោគជ័យ) លោក សុខ សុភមង្គល (ស្ថាបនិកក្រុមហ៊ុន Codingate) លោក ពេជ្រ បូឡែន (អគ្គនាយក Westline Education Group) និង លោក Jonathan Yap (ប្រធានផ្នែកនៃក្រុមហ៊ុន Smart)។ កិច្ចពិភាក្សានេះនឹងធ្វើក្រោមប្រធានបទ ឥទ្ធិពលនៃបច្ចេកវិទ្យាក្នុងការធ្វើអាជីវកម្ម។

ជាមួយគ្នានេះ ប្រសិនបើបងប្អូនចាប់អារម្មណ៍ចង់ចូលរួមក្នុងសន្និបាតនេះ អាចទិញសំបុត្រចូលរួមដែលមានតម្លៃ ១ម៉ឺនរៀល ឬ ៨ពាន់ រៀលតាមកម្មវិធីទូរស័ព្ទ Pi Pay ដោយ ទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 012/015 563 567 ឬសារអេឡិចត្រូនិច team@careerscon.com ឬ ចូលទៅកាន់ទំព័រហ្វេសប៊ុក 
www.facebook.com/CareersCon 


**Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd.


Views : 1103

Related Articles

To gain experience by joining internship

Learn to know about SDGs